សិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផល Ed-Tech ប្រចាំឆ្នាំ និងកែលម្អ Ed-Tech Technical Proposal” កំពត៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំសិក្ខាសាលាស្តីពី “ការបូកសរុបលទ្ធផល Ed-Tech ប្រចាំឆ្នាំ និងកែលម្អ Ed-Tech Technical Proposal” ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យបណ្ឌិតឈុន ហុក សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ តំណាងឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងថ្នាក់ដឹកនាំគម្រោងកែលម្អការអប់រំចំណេះទូទៅ ក្នុងនោះមានលោកបណ្ឌិតសំអោ អង្គារតន៍ អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងផែនការ និងជាអនុប្រធានគម្រោង GEIP លោក ព្រីង …
សិក្ខាសាលាស្តីពី «ការធ្វើស្វ័យវាយតម្លៃផ្ទៃក្នុង និងការសរសេររបាយការណ៍ស្វ័យវាយតម្លៃមហាវិទ្យាល័យអប់រំជាសាលាគរុកោសល្យគំរូសម្រាប់កម្មវិធី LUP&TUP» ខេត្តកំពត៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី «ការធ្វើស្វ័យវាយតម្លៃផ្ទៃក្នុង និងការសរសេររបាយការណ៍ស្វ័យវាយតម្លៃមហាវិទ្យាល័យអប់រំជាសាលាគរុកោសល្យគំរូសម្រាប់កម្មវិធី LUP&TUP» នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ និងមានការចូលរួមពីសំណាក់ លោក លោកស្រីថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកព្រឹទ្ធបុរស ព្រឹទ្ធបុរសរងមហាវិទ្យាល័យ ប្រធានការិយាល័យ នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងមន្ត្រីមហាវិទ្យាល័យអប់រំសរុបប្រមាណ ៣០នាក់។ ០៣ មករា ២០២៥ | សណ្ឋាគារកំពតឌីយ៉ាម៉ង់
សិក្ខាសាលាស្តីពី «ការបណ្តុះបណ្តាលគ្រូឧទ្ទេសមុខវិជ្ជាឯកទេស លើការរៀបចំសំណួរតេស្ត PISA សម្រាប់ដាក់ក្នុង Ed-Tech app របស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ» កំពត៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានរៀបចំសិក្ខាសាលាមួយស្តីពី «ការបណ្តុះបណ្តាលគ្រូឧទ្ទេសមុខវិជ្ជាឯកទេស លើការរៀបចំសំណួរតេស្ត PISA សម្រាប់ដាក់ក្នុង Ed-Tech app របស់មហាវិទ្យាល័យអប់រំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ» ដោយមានការចូលរួមពី ប្រធាន អនុប្រធាន មន្ត្រីនាយកដ្ឋានទាំងបី លោកគ្រូ-អ្នកគ្រូ និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងអប់រំយុវជន និងកីឡាដែលមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៩៣ នាក់ សណ្ឋាគារ ឌីយ៉ាម៉ង់ ខេត្តកំពត ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤